Saturday, October 19, 2013

បណ្តឹងរដ្ឋប្បវេណីជាអ្វី?

បណ្តឹងរដ្ឋប្បវេណីជាអ្វី?
បណ្តឹងរដ្ធប្បវេណីមានគោលបំនងអោយតុលាការដោះស្រាយវេវាទផ្នែករដ្ធប្បវេណីដោយផ្អែកលើច្បាប់ដើម្បីការពារបុគ្គលឯកជន។   ជនគ្រប់រូបត្រូវបានធានានូវសិទ្ធិពឹងពាក់តុលាការ។  រឿងរដ្ធប្បវេណី គឺជារឿងដែលទាមទារ សិទ្ធិកម្មសិទ្ធិ សំនងការអន្តរាយ និងជំងឺចិត្ត។ ជំងឺចិត្ត គឺជាការប៉ះពាល់សិទ្ធិបូរណភាពបុគ្គល ដូចជាធ្វើអោយឈឺចាប់ដល់រូបកាយ និង ផ្លូវចិត្ត។​  រឿងរដ្ធប្បវេណីគឺជារឿងរវាងបុគ្គល និងបុគ្គល។  ការទាមទារមានច្រើនសណ្ឋាន ដូចជា:
ការទាមទារសិទ្ធិ: ការទាមទារសិទ្ធិចិញ្ជឹមកូន គ្រប់គ្រងកូន សុំទទួលស្គាល់កូន -ល-។
ការទាមទារកម្មសិទ្ធិ: ការទាមទារសិទ្ធីលើអចលនវត្ថុ ដូចជា សិទ្ធិគ្រប់គ្រង សិទ្ធិចាត់ចែង សិទ្ធិអាស្រ័យផល លើអចលនវត្ថុ ឬ ចលនវត្ថុ។ អចលនវត្ថុ គឺជាវត្ថុដែលមានស្ថានភាពជាប់នឹងកន្លែងអ្វីមួយមិនកំរើក តាំងពីកំនើតក្តី ពីភព្វវាសនានៃវត្ថុនោះក្តី។​ ឧទាហរណ៍:  ផ្ទះ ដីស្រែ ដីចំការ…។ តែវត្ថុដែលអាចដឹកនាំបានដូចជា ទូក មានចំនុះ ៣០តោន ឡើងទៅ ផ្ទះផែដែលមានចំនុះដូចគ្នាក៏ចាត់ទុកជាអចលនវត្ថុដែរ។ ចំនែកវត្ថុទាំងពួងដែលជាបរិវារនៃអចលនវត្ថុ ឬជារបស់ ដែលកើតពីអចលនវត្ថុក៏ទុកជា អចលនវត្ថុដែរ ដូចជា ផលានុផលគ្រប់យ៉ាង ដែលមិនទាន់ច្រូត កាត់ចាកដើម​ ឬ មិនទាន់ដាច់ចេញពីដី​ ឬ ជារបស់ចាំបាច់ក្នុងអាជីវកម្ម ដូចជាសត្វជញ្ជឹមសម្រាប់លក់ សម្រាប់អូសរទេះ សម្រាប់ប្រនាំង និង​ ប្រដាប់ប្រដាទាំងឡាយ ដូចជា​ ជី​​ ពូជ​ កូនឈើ។​​ ជូនកាលវាជារបស់ដែលផ្សំចូលគ្នានឹងអចលនវត្ថុ ហើយបើគេបំបែកវាចេញ ពីអចលនវត្ថុនោះ​ វានឹងខូចរបៀប ខូចប្រយោជន៍ ខូចលំអ ដូចជា បដិមា ពិតាន ជាដើម។
ការទាមទារសំនងអន្តរាយ:  គឺជាការជួសជុលការខូចខាតដែលបណ្តាលមកពីបទល្មើស ដែលជនម្នាក់ បំពានលើជនម្នាក់ទៀត។ ជនដែលត្រូវគេបំពានលើរហូតមានរបួស ទាមទារថ្លៃព្យាបាល និងជំងឺចិត្ត។ ​ ការទាមទារការព្យាបាល និងជំងឺចិត្តបែបនេះ ហៅថាបណ្តឹងរដ្ធប្បវេណី។​ ​ ឯការប្តឹងសុំផ្តន្ទាទោសដាក់ពន្ធនាគារជនល្មើស ហៅថាបណ្តឹងព្រហ្មទាណ្ឌ។

ព្រះធម្មបទ ១​ គាថា

សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តបុព្វារាម ទ្រង់ប្រារព្វនូវឧបោសថកម្ម របស់ឧបាសិកាទាំងឡាយ មានមហាឧបាសិកាវិសាខាជាដើម ទើបត្រាស់នូវព្រះគាថានេះថា:

គង្វាលគោ រមែងកៀងគោទៅកាន់ទីគោចរដោយអជ្ញា ដូចម្តេចមិញ ជរានិងមច្ចុ តែងកៀងអាយុរបស់សត្វទាំងឡាយ ដូច្នោះឯង។

As with a staff the herdsman drives his kine to pasture, even so do old age and death drive out the lives of beings. 

Buddha Dhamma

1. The herdsman resembles decay and death.
2. The cattle resembles life.
3. The pasture ground resembles death.

Thursday, October 17, 2013

សួនច្បារសហគមន៍

ម្សិលមិញ ខ្ញុំមិនបានសរសេរកំណត់ហេតុប្រចាំថ្ងៃ ព្រោះមមាញឹកយ៉ាងខ្លាំងជាមួយនឹងការងារផ្សេងៗ។

នៅពេលល្ងាច​ខ្ញុំបានទៅសួនសហគមន៍នៅខាងកើតទីក្រុងខ្ងុំ ដែលមានចម្ងាយជាង១០គីឡូម៉ែត្រ។ នៅទីនោះ ខ្ងុំបានចំណាយពេលជាង១ម៉ោង សម្អាតសួនច្បារបន្លែដោយដកចោលនូវដំណាំល្ពៅចាស់ ៗ​ ពីរដូវមុនដែលបានទទូលផលរូចហើយ ដើម្បីរៀបចំសួនច្បារដាំដំណាំរដូវត្រជាក់វិញម្តង។

កំណាព្យ​ប្រចាំថ្ងៃ

បទភុជង្គលីលា

បទខ្ងុំភុជង្គលីលា
ដំណើរពណ៏នា
កាប់គាស់ជីកដី។
ក្រុងខ្ងុំប្រជុំសួនច្បារ
ស្រោះស្អាតម្លេះណា
គួណាស់ស្រលាញ់។



Tuesday, October 15, 2013

កំណាព្យប្រចាំថ្ញៃ

បទពាក្យបួន

ទឹកជ្រោះហូរធ្លាក់
ធ្លាក់ទៅសែនជ្រៅ
ជ្រៅណាស់មាសពៅ
ពៅកុំលើយឆ្ងល់
ឆ្ងល់បាត់អស់ទៅ
ទៅហួសម៉ងសៅ
សៅនាំចាកសុខ។



សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនូវកុមារតូចៗ ច្រើនរូប ទើបត្រាស់នូវព្រះគាថានេះថា:

ជនណា ស្វែងរកសេចក្តីសុខ ដើម្បីខ្លួន តែបៀតបៀនសត្វទាំងឡាយ ដែលប្រាថ្នាសេចក្តីសុខ ដោយអាជ្ញា ជននោះលះលោកនេះទៅហើយ នឹងមិនបានសេចក្តីសុខឡើយ។

ជនណា ស្វែងរកសេចក្តីសុខ ដើម្បីខ្លួន តែមិនបៀតបៀនសត្ធទាំងឡាយ អ្នកដែលប្រាថ្នាសេចក្តីសុខ ដោយអាជ្ញា ជននោះលះលោកនេះទៅហើយ រមែងបានសេចក្តីសុខ។

He who seeks his own happiness by harming others who also desire to have happiness will not find happiness hereafter.

He who seeks his own happiness by not harming others who also desire to have happiness will find happiness hereafter.

Buddha Dhamma (ធម្មព្រះពុទ្ធ)

Monday, October 14, 2013

កំណត់ហេតុដំបូង

ព្រឹកថ្ងៃនេះពំបានធ្វើអ្នីច្រើនទេ បានត្រឹមនិពន្ធអត្ថបទមួយមាន៤ទំព័រជូនមិត្តភ័ក្កសម្រាប់គ្រូរគេ។ ​ ក្រោយមកទៀតក៏បានលេងហ្គេមក្នុងហ្វេសប៊ុកអស់ពេល១ម៉ោង ទើបហូបបាយថ្ងៃត្រង់ ហើយរៀបចំខ្លួនដើម្បីទៅធ្វើការនៅ ក្រុង Los Angeles.

បាយថ្ងៃត្រង់ ខ្ញុំបានហូបបាយកកសល់ពីយប់ម្សិល ជាមួយស្ងោរម្រះនិងភ្លាសាច់គោ។​ បាយកកក៏ពិតមែន តែបាយមួយពេលហ្នឹងពិតជាឆ្ងាញ់ណាស់ ព្រោះថាវាឃ្លាននោះអី! ជាពិសេសមិនបានហូបអីព្រឹកឡើង។

ទៅធ្វើការ ខ្ញុំបានជិះឡានក្រុង​មូយខ្សែរហើយតភ្ជាប់ទៅនឹងរថភ្លើងមួយខ្សែរទើបដល់ ទីប្រជុំជនក្រុង  Los Angeles. បន្ទាប់មក ខ្ញុំត្រូវជិះឡានក្រុងមួយខ្សែរទៀតអស់ប្រហែលជា១៥នាទី ទើបដល់គោលដៅ ឋិតនៅក្បែរ​​ទីលានកីលាបេហ្ស៏ប័ល ឈ្នោះថា Dodgers Stadium

ការងារនោះចំណាយពេលជាង១ម៉ោងប៉ុន្នោះ តែការធ្វើដំណើរអស់ជាង៣ម៉ោងទៅនិងមក។